ឈ្វេងយល់ និងរកមធ្យោបាយជួយកម្មករ និងកសិករស្វាយចន្ទី ខេត្តកំពង់ធំ
![](https://senate.gov.kh/wp-content/uploads/2024/05/photo_2024-05-14_08-54-53.jpg)
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបជាមួយសិប្បកម្មស្វាយចន្ទី និងមន្ទីរកសិកម្ម ខេត្តកំពង់ធំ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពកសិករ និងកម្មករក្រៅប្រព័ន្ធ (គ្មានក្នុងបញ្ជីផ្លូវការ គ្មានរបបសន្តិសុខសង្គម) និងរកមធ្យោបាយបញ្ចូលពួកគាត់ក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ (Formal Economic System)។
ឆ្លៀតក្នុងឱកាសនោះដែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ឯកឧត្តមប្រធាន ក៏បានចែកជូនទឹកគោម៉ាក់ អូម៉ ចំនួន៤០លីត្រ ដែលផលិតនៅក្នុង វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។