khmer eng
  • ឯកឧត្តម ជឹម លាវ បានរៀបចំកិច្ចប្រជុំមន្ត្រីជំនួយការគណៈកម្មការទី១ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤
     
    ចែករំលែក ៖

    នាព្រឹថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:២០ នាទីព្រឹក នៅបន្ទប់ធ្វើការឯកឧត្តម ជឹម លាវ មានរៀបចំកិច្ចប្រជុំមន្ត្រីជំនួយការគណៈកម្មការទី១ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការ ដោយមានរបៀបវារៈប្រជុំដូចខាងក្រោម៖
    ១- ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មការប្រចាំខែឧសភា។
    ២-ពិនិត្យសេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មការប្រចាំឆ្នាំ២០២៤
    ៣- ពិនិត្យសេចក្តីព្រាងគម្រោងអនុវត្តកញ្ចប់ថវិកាគណៈកម្មការ។
    ៤- បែងចែកភារកិច្ចដល់មន្ត្រីជំនួយការសម្រាប់បម្រើការងារប្រជុំផ្ទៃក្នុងគណៈកម្មការ និងជួយ ដល់សមាជិកមួយរូបៗ។
    ៥- បញ្ហាផ្សេងៗ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ