សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ពលីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-14_11-26-27.jpg)
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-14_11-26-38.jpg)
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-14_11-26-40.jpg)
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-14_11-26-43.jpg)
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-14_11-26-49.jpg)
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ពលីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយតំបន់ប្រវត្តិសា្រស្តយោធាតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ -២០ មិថុនា ២០២៤។