khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា ២០២៤ នៅខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម ខៀវ មុត ប្រធានក្រុម ឯកឧត្តម ឈួន ឆាម អនុប្រធានក្រុម និង ឯកឧត្តម គិន ណែត លេខាធិការក្រុម បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា ខួបលើកទី៧២ (៩ កក្កដា ១៩៥២ – ៩ កក្កដា ២០២៤) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រារព្ធធ្វើនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

    បុណ្យរុក្ខទិវា គឺជាប្រពៃណីដ៏យូរអង្វែងមួយក្នុងការលើកកម្ពស់ការដាំដើមឈើ និងការយល់ដឹងអំពីការអភិរក្សព្រៃឈើ។ ពិធីបុណ្យរុក្ខទិវាឆ្នាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តល់ជូនសាធារណជននូវកូនឈើចំនួន ៩,៩៩៩ដើម សម្រាប់ដាំដើម្បីជួយស្តារឡើងវិញនូវផ្ទៃដី ៣០ហិកតា។ សូមបញ្ជាក់ថា ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ចំនួន៣លើកមកហើយ កាលពីឆ្នាំ១៩៩៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៤៕

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើគម្រោងថវិកា ឆ្នាំ២០២៥ របស់ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធប្រគល់អណ្តូងទឹកចំនួន១៧អណ្តូង
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញដាំកូនឈើ និងចែកជូនកូនឈើដល់សាលារៀនមួយចំនួនក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ