khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយលោក សាមុត ធឿន ប្រធានក្រុមប្រឹក្សាស្រុកអង្គស្នួល លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិទាំង១០ នាយប៉ុស្ត៍នគបាលរដ្ឋបាល និងប្រធានមណ្ឌលសុខភាព ស្ថិតនៅសាលាឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ ប្រមូលបញ្ហាប្រឈមនានា និងសំណូមពររបស់អាជ្ញាធរនៅមូលដ្ឋានភូមិភាគទី៣។
    ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ប្រាក់ ចំរើន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់អាជ្ញាធរឃុំ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។
    បន្ទាប់ពីរកិច្ចសំណេះសំណាល ឯកឧត្តម បានឧបត្ថម្ភថវិកា និងសារ៉ុងចំនួន២៦ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិទាំង១០ នាយប៉ុស្តិ៍នគបាលរដ្ឋបាល ប្រមណ្ឌលសុខភាព លោកនាយកសាលាបឋមសិក្សាពងទឹក និងថ្នល់ទទឹង សរុបជាថវិកាចំនួន ៣,៥០០,០០០រៀល និងបាននាំយកទានព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តដំណាក់អំពិល ស្ថិតនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល៕

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ