khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយ លោក នុត ប៉ាត ប្រធានក្រុមប្រឹក្សាស្រុកពញាឭ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិទាំង១១ នាយប៉ុស្ត៍នគបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាព ដើម្បីសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ ប្រមូលបញ្ហាប្រឈម និងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ស្ថិតនៅសាលាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
    ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជាសម្ភារៈមួយចំនួន ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិទាំង១១ នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាព ស្ថិតនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ