khmer eng
  • គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់អាជ្ញាធរខេត្តស្វាយរៀង
     
    ចែករំលែក ៖

    គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងវិស័យពាក់ព័ន្ធជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលាខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។

    ជំនួបពិភាក្សានេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមអភិបាលខេត្ត និងបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូនគណៈប្រតិភូរួចមក ឯកឧត្តម ឈិត សុខុន បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញនូវតួនាទី ភារកិច្ច បានល្អប្រសើរធ្វើឱ្យខេត្តមួយនេះ មានការអភិវឌ្ឍគួរឱ្យគត់សម្គាល់ និងសូមរួមគ្នាកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ អរគុណចំពោះអាជ្ញធរ និងប្រជាពលរដ្ឋ ដែលបានគាំទ្រ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជាប្រយោជន៍រួមសម្រាប់ខ្មែរយើងទាំងមូល…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ