khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមស្ដាប់អំពីតម្រូវការជាក់ស្ដែង កង្វល់ បញ្ហាប្រឈមផ្សេងៗ នៅក្នុងទីតាំងមូលដ្ឋានឃុំតាផូ និងឃុំរលួស
     
    ចែករំលែក ៖

    នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ពេលព្រឹក នៅឃុំតាផូ និងពេលរសៀល នៅឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និង ឯកឧត្ដម លោកជំទាវក្រុមកាងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងមន្ទីរ ការិយាល័យជំនាញ បានអញ្ជើញចូលរួមស្ដាប់អំពីតម្រូវការជាក់ស្ដែង កង្វល់ បញ្ហាប្រឈមផ្សេងៗ នៅក្នុងទីតាំងមូលដ្ឋានឃុំទាំងពីរខាងលើរបស់ប្រជាពលរដ្ឋ។
    នាឱកាសនោះក្រុមការងារ និងមន្រ្តីជំនាញបានឆ្លើយតប និងដោះស្រាយ និងបញ្ជូនមន្រ្តីជំនាញចុះពិនិត្យផលប៉ះពាល់ដែលលើកឡើងក្នុងវេទិកា។ ជាមួយនេះឯកឧត្ដមបានបន្តចុះពិនិត្យបញ្ហាជាក់ស្ដែងសាលាបឋមសិក្សាខ្វាវកើត តាមការស្នើសុំពីលោកមេភូមិ និងប្រជាពលរដ្ឋ ពេលភ្លៀងខ្លាំង និងនៅរដូវវស្សាទឹកលិចចូលក្នុងថ្នាក់រៀន។ ដោយឡែកបញ្ហាប្រឈមខ្លះទៀត ក្រុមការងារធ្វើសេចក្ដីរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីស្នើសុំមតិណែនាំ បន្តពិនិត្យដោះស្រាយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ