khmer eng
  • ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធ”ការបណ្តុះផ្នត់គំនិតពន្លកបៃតង”
     
    ចែករំលែក ៖

    -ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាអធិបតី ជាមួយព្រះគ្រូចៅអធិការវត្តចំបក់បិទមាស លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងក្រុង មន្ត្រីរាជការក្រោមមន្ទីរបរិស្ថានសាលាក្រុង ប្រជាពលរដ្ឋប្រមាណ២០០នាក់ ក្នុងពិធី”ការបណ្តុះផ្នត់គំនិតពន្លកបៃតង”ដាំកូនឈើ (បេង គ្រញូង ឈើទាលគគី …) នៅក្នុងបរិវេណវត្តចំបក់បិទមាស និងនៅសាលាបឋមសិក្សាកន្ទុយវៃ ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
    ក្នុងឱកាសនោះឯកឧត្តមបានបញ្ជាក់ឲ្យឃើញនូវការដុះឡើងវិញ”ផ្នត់គំនិតពន្លកបៃតង”នៅក្រុងស្វាយរៀង ក៏ដូចនៅក្នុងខេត្តស្វាយរៀងទាំងមូលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ