khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការឈ្វេងយល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)»
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី «ការឈ្វេងយល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)» នៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ មន្រ្តី និងនិស្សិតប្រមាណ ២០០នាក់ ។
    ថ្លែងក្នុងអង្គសិក្ខាសាលានោះ ឯកឧត្តមបណ្ឌិត បានផ្តោតសំខាន់ទៅលើសក្តានុពលសេដ្ឋកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ព្រមទាំងបានពន្យល់បន្ថែមដល់អ្នកចូលរួមឱ្យបានយល់កាន់តែច្បាស់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កុំឱ្យធ្លាក់ក្នុងឧបាយកលរបស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាទុច្ចរិតបង្កភាពវឹកវរ និងចលាចលនៅកម្ពុជា។ ឯកសារស្តីពី CLV-DTA គឺជារឿងចាស់ មិនមានការលាក់បាំងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ពីព្រោះព័ត៌មានអំពី CLV មានក្នុងការសែត និងអ៊ីនធឺណែតអស់រយៈពេលជាច្រើនឆ្នាំហើយ។
    ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដោយប្រៀបធៀបផលិតផលក្នុងស្រុកសរុប (GDP) រវាងកម្ពុជា ឡាវ និងវៀតណាម ពីឆ្នាំ១៩៩៩-២០២៤ ឃើញថា ប្រជាជនកម្ពុជាមានចំណូលត្រឹមតែ ២៩៦$ ប៉ុណ្ណោះក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់ ២.៣៣៦$ នៅឆ្នាំ២០២៤ ដោយកើនឡើង៧ដង។ ប្រជាជនឡាវមានចំណូល ២៧២$ ក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់១,៩៧៦$ នៅឆ្នាំ២០២៤ ដោយបានកើន៦ដង។ ឯប្រជាជនវៀតណាមមាន ៣៦៧$ នៅឆ្នាំ១៩៩៩ និង៤,៦២៣$ នៅឆ្នាំ២០២៤ ដោយបានកើនឡើងជាង១១ដង។

    ខ្លឹមសារ ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
    រូបភាព និងសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ