khmer eng
  • គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ២ឆ្នូ និងប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម វ៉ាន ដាណា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្ដសម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកខេត្តក្រចេះ ស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ២ឆ្នូ និងប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)  ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការ អនុវត្តច្បាប់ ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅសាលាឃុំ២ឆ្នូ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤…។
    បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា បានអញ្ជើញចុះទស្សនកិច្ចមើលបង្គោលព្រំដែនលេខ៦៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន