khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រៀបចំវេទិកាពិគ្រោះយោបល់នៅសាលារាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
    វេទិកាពិគ្រោះយោបល់នេះប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានស្តីទីព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សារាជធានី ខណ្ឌទាំង១៤ អភិបាល អភិបាលរងរាជធានី ខណ្ឌ ទាំង១៤ ចៅសង្កាត់ ស្នងការរងនគរបាលរាជធានី អធិការនគរបាលខណ្ឌ នាយប៉ុស្តិ៍នគរបាលសង្កាត់ទូទាំងរាជធានីភ្នំពេញ តំណាងក្រសួង និងអ្នកពាក់ព័ន្ធ សរុបចំនួន៣០០នាក់។
    អង្គវេទិកាបានពិភាក្សាពិគ្រោះយោបល់លើប្រធានបទសំខាន់ៗ ដូចជា៖
    ១.ការងារភូមិ សង្កាត់មានសុវត្ថិភាព។
    ២.ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន។
    ៣.ការផ្តល់សេវាព្យាបាល និងស្តារនីតិកម្មសម្បាទាអ្នកញៀនគ្រឿងញៀន។
    ៤.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។
    ៥.ការងារលទ្ធកម្មរបស់មូលដ្ឋាន។
    ៦.បញ្ហាប្រើប្រាស់ទឹកស្អាតនៅមូលដ្ឋាន។
    ៧.ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងរាជធានីភ្នំពេញ និងការងារ ប.ស.ស…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ