khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ពិធីបុណ្យឆ្លងផ្លូវបេតុងប្រវែង ១៨២ម៉ែត្រ ឆ្លងកាត់ផ្សារសែនហាយ ក្នុងភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណាយទឹកប្រាក់អស់ ចំនួន៤៥.៥០០.០០០រៀល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ព្រះតេជគុណព្រះគ្រូ ឡាច បុប្ផា ចៅអធិការវត្តខាងត្បូង និងព្រះតេជគុណព្រះគ្រូ រិន សារ៉ន ចៅអធិការវត្តខាងជើង ភូមិបឹង ឃុំបឹង និងមានការអញ្ជើញអមដំណើរព្រះតេជគុណដោយ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ពិធីបុណ្យឆ្លងផ្លូវបេតុងប្រវែង ១៨២ម៉ែត្រ ឆ្លងកាត់ផ្សារសែនហាយ ក្នុងភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណាយទឹកប្រាក់អស់ ចំនួន៤៥.៥០០.០០០រៀល ផ្ដួចផ្ដើមដោយព្រះតេជគុណព្រះគ្រូចៅអធិការទាំពីរវត្តខាងលើ និងឯកឧត្តម លោកជំទាវ រួមជាមួយសប្បុរសជន។ ពិធីនេះ ការរួមដំណើរពីលោក ចាន់ ខុម មេបញ្ជាការសឹករងស្រុកបារាយណ៍ លោក ជុំ នូវ និងលោកស្រី តំណាងសប្បុរសជនជិតឆ្ងាយ លោកមេឃុំ គណៈកម្មការទ្រទ្រង់ការកសាងផ្លូវ លោកមេភូមិ លោកនាយក លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋភូមិបឹង។ ឯកឧត្តម និងលោកជំទាវ លោក ជុំ នូវ និងលោកស្រី និងក្រុមគ្រួសារ បានជួយឧបត្ថម្ភប្រគេនដល់វត្តទាំងពីរ ជូនដល់សហគមន៍មូលដ្ឋាន គ្រួសារមានការខ្វះខាត និងសាលារៀន សម្ភារៈរួមមាន ៖ ទម្រផ្កាឈូកទ្រព្រះកោដ្ឋព្រះសិរីរិកធាតុ ចំនួន២ អំពូលផ្ទាំងសូឡា3000W ចំនួន១០ឈុត អាវយឺត ចំនួន២0អាវ នាឡិកាមុខធំ ចំនួន២៣គ្រឿង ជូនអំណោយជាសម្ភារ ចំនួន៥៣១នាក់ ក្នុង១នាក់ ទទួលបានតម្លៃស្មើ ៨ដុល្លារ សៀវភៅសរសេរ ចំនួន២00ក្បាល ប៊ិច ចំនួន២00ដើម បាល់ ចំនួន១0គ្រាប់ អង្ករ ចំនួន៥00គីឡូក្រាម។ ឯកឧត្តម និងលោកជំទាវ បានបន្តអញ្ជើញនាំយកនូវចង្ហាន់ បិណ្ឌបាត បច្ច័យ ទៅប្រគេនព្រះសង្ឃ ដោយរៀបចំពិធីបង្សុកូលនៅសាលាឆានវត្តខាងជើង ស្ថិតនៅនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ