khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតនៃក្រុមប្រឹក្សាឃុំក្នុងស្រុកព្រៃឈរ ស្រុកកំពង់សៀមនិងក្រុងកំពង់ចាម ស្រុកកងមាស និងស្រុកកោះសូទិន
     
    ចែករំលែក ៖

    នាថ្ងៃទី២៦ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោត នៃក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកព្រៃឈរ ក្រុមប្រឹក្សាឃុំទាំង១៩ ក្នុងស្រុកកំពង់សៀមនិងក្រុងកំពង់ចាម ក្រុមប្រឹក្សាឃុំទាំង១១ ក្នុងស្រុកកងមាស និងក្រុមប្រឹក្សាឃុំទាំង៨ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំ ក្នុងស្រុកព្រៃឈរចំនួន ១៤៨នាក់ និងក្នុងស្រុកកំពង់សៀមនិងក្រុងកំពង់ចាមចំនួន ១៧៨នាក់ ក្នុងស្រុកកងមាសចំនួន ១១០នាក់ និងក្នុងស្រុកកោះសូទិនចំនួន៨១នាក់។

    ឆ្លៀតក្នុងឱកាសសំណេះសំណាលដាច់ដោយឡែកពីគ្នា ឯកឧត្តមប្រធានក្រុមបានរំឭកពីប្រវត្តិសាស្រ្តដ៏ខ្មៅងងិត ដែលកម្ពុជាបានឆ្លងកាត់ក្នុងភ្នក់ភ្លើងសង្រ្គាម អស់រយៈពេលជាងពីរទសវត្សរ៍ ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឯកឧត្តមបានគូសបញ្ជាក់អំពីវីរភាព អង់អាច ក្លាហាន និងសម្តែងការដឹងគុណដល់គុណូបការៈ និងពលីកម្មគ្រប់បែបយ៉ាងរបស់វីរជនស្នេហាជាតិ ជាពិសេសសម្តេចតេជោប្រធានព្រឹទ្ឋសភា ក្នុងការរំដោះជាតិមាតុភូមិ ការស្វែងរកសន្តិភាព និងការកសាងជាតិលើគ្រប់វិស័យឱ្យមានភាពរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន។

    ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមបានក្រើនរំឭកដល់អ្នកចូលរួម និងអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន បន្តលើកកម្ពស់ស្មារតីរួមរស់ជាមួយគ្នាក្នុងនាមជាជាតិខ្មែរតែមួយ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

    ឯកឧត្តមប្រធានក្រុមបានថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ចមូលដ្ឋាន ក្នុងការគ្រប់គ្រងបានល្អនូវសភាពការណ៍ទូទៅ និងចំពោះប្រជាពលរដ្ឋយើង ដែលមិនធ្លាក់ចូលក្នុងឧបាយកលអូសទាញ អុជអាល ញុះញង់ បំបែកបំបាក់សង្គមជាតិ ជាពិសេសក្នុងបញ្ហាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដែលនេះបង្ហាញឱ្យឃើញនូវការទទួលខុសត្រូវខ្ពស់បំផុតចំពោះវាសនារបស់ជាតិមាតុភូមិយើង។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ