khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមកែ គឹម យ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការនាំ យកនូវចង្ហាន់ បិណ្ឌបាត ទេយ្យវត្ថុ បច្ច័យ ទៅវេរប្រគេនព្រះសង្ឃ គង្សចាំព្រះវស្សា
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី២៩ និងព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤  ជាថ្ងៃពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ-ប្រពៃណីជាតិខ្មែរ វេនទី១៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមកែ គឹម
    យ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការនាំ យកនូវចង្ហាន់ បិណ្ឌបាត ទេយ្យវត្ថុ បច្ច័យ ទៅវេរប្រគេនព្រះសង្ឃ គង្សចាំព្រះវស្សា នៅវត្តនិមត្តសុធីរាម(ហៅវត្តកូនដំរី)សង្កាត់និមិត្តក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសបញ្ជ្ជូន កុសលផលបុណ្យទៅដល់បុព្វការីជន មានជីដូនជីតា មាតាបិតា ញាតិកាទាំង  ៧សន្ដាន ដែលបានលាចាកលោកនេះកន្លងទៅ ព្រម ទាំងឧទ្ទិសជូន ដួងវិញ្ញាណក្ខន្ធអ្នក ស្នេហាជាតិ ដែលលោកបានពលីជីវិតក្នុង បុព្វហេតុជាតិ មាតុភូមិ និងប្រជាជន សូមលោកទាំងអស់បានយោនយកកំណើត នៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ កុំបីឃ្លៀងឃ្លាតឡើយ។ជាមួយគ្នានេះផងដែរក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ   ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក ឯកឧត្តមអភិបាលខេត្តនិងអភិបាលរងខេត្ត មន្រ្តីរាជការជុំវិញខេត្តនិងពុទ្ធបរិស័ទក្នុងខេត្តយ៉ាងច្រើនកុះករ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ