khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្ដម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា
     
    ចែករំលែក ៖

    នៅល្ងាចថ្ងៃអង្គារ ទី១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្ដម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង២:១០នាទីយប់ ថ្ងៃអង្គារទី១ ខែតុលា ឆ្នាំ២០២៤ ដោយជរាពោធ ក្នុងជន្មាយុ ៨៥ឆ្នាំ។ សពឯកឧត្ដម ប៉ាល់ សំអឿន តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៉ាល់ សំអឿន បានអន្ទោលចាប់កំណើតថ្មី នៅទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ