ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារ សម្រាប់អនុវត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨
នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារ សម្រាប់អនុវត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ និងនព្វមាស(០៩ខែ) ឆ្នាំ២០១៨ ព្រមទាំងទិសដៅការងារបន្ត នៅសាលសិក្ខាសាលលាខាងជើងវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង៕