khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមពិធីបូជាសព លោក អោ អោក មេភូមិ១២ ជាឪពុក លោកស្រី អោ ណារ៉ាសមាជិកាក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃច័ន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីបូជាសព លោក អោ អោក មេភូមិ១២ ជាឪពុក លោកស្រី អោ ណារ៉ាសមាជិកាក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលមរណៈភាព កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា វេលាម៉ោង១៦:៣០នាទី ក្នុងជន្មាយុ៧៣ឆ្នាំ ដោយជំងឺគាំងបេះដូង។ ជាមួយក្រុមញាតិ និងគ្រួសារសពនៅវត្តអង្គតាម៉ិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រួមមានតំណាងក្រុមប្រឹក្សាខណ្ឌទួលគោក ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើន សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំនេះ និងសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធសពបានអញ្ជើញទៅកាន់ទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ