khmer eng
  • ឯកឧត្តម គឹម​ ធា​ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានមូលមតិគ្នាដង្ហែរអង្គកឋិនទានមហាសាមគ្គី ចូលកាន់វត្តតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ
     
    ចែករំលែក ៖

    ថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គឹម​ ធា​ លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក​ លោកស្រី​ ពុទ្ធ​បរិស័ទដែលអញ្ជើញពីភ្នំពេញ និងលោកស្រីមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពុទ្ធិបរិស័ទពីទីឆ្ងាយ នឹងចំណុះជើងវត្តតាស្អាង ឃុំកំពង់ចម្លង បានមូលមតិគ្នាដង្ហែរអង្គកឋិនទានមហាសាមគ្គី ចូលកាន់វត្តតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស។ ក្នុងឱកាសបុណ្យកឋិនទានបានរៀបចំតាមបែបបទព្រះពទ្ធិសាសនា និងបានបច្ច័យសង្កត់ត្រៃយ៍ចំនួន៤០លានរៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ