គណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលជូនពរ ឯកឧត្ដមអនុប្រធានទី២ ព្រឹទ្ធសភា
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា គណៈកម្មការទី៥ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្ដមជាសមាជិក បានអញ្ជើញចូលជូនពរឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាអនុប្រធានទី២ព្រឹទ្ធសភា នាសម័យប្រជុំលើកទី២ នីតិកាលទី៥ នៃព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។