ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណ:កម្មការទី១ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រឹត្តការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណ:កម្មការទី១ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រឹត្តការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមការរៀបចំដោយគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសួនសម្តេចក្រឡាហោម ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង។