ក្រុមសមាជិកាព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា
ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុម បានទទួលជួបពិភាក្សាការងារជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីត្រៀមរៀបចំវេទិកាស្តីពី ពង្រឹងសមត្ថភាពដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំងវិស័យឌីជីថល នៅខេត្តកំពត នាពេលខាងមុខ។
ជំនួបខាងលើនេះ ប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន