khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសមាគម និងប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាឧត្ដមទីប្រឹក្សាសមាគមខ្មែរ-ចិន ឯកឧត្ដម លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ឯកឧត្ដម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត និងជាឧត្ដមទីប្រឹក្សាសមាគមខ្មែរ-ចិន លោក អភិបាលរងក្រុង លោក លឹម ប៊ូ ប្រធានកិត្តិយសសមាគមខ្មែរ-ចិន បានអញ្ជើញជាធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសមាគម និងប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី ចៅសង្កាត់ទាំង៤ ក្នុងក្រុងសិរីសោភ័ណ។ ក្នុងការបោះឆ្នោតនេះបង ប្អូន កូនចៅសែស្រឡាយចិន បានមកចូលរួមបោះជ្រើសរើសតាមបែបប្រធិតេយ្យយ៉ាងច្រើនកុះករ ស្ថិតនៅអគារសិក្សាសាលារៀន ផឺឆឹង ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ