khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មន្ត្រីកសិកម្មឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍រដ្ឋ បាលនគរបាលឃុំ ចំនួន៤០រូប ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ធ្ឆ្នាំ ២០២៥ នៅសាលាឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឯក ឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មន្ត្រីកសិកម្មឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍រដ្ឋ បាលនគរបាលឃុំ ចំនួន៤០រូប មកពីឃុំអភិវឌ្ឍន៍ ឃុំចោងម៉ោង ឃុំតាំងក្រសាំង និងឃុំក្បាលទឹក ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីពាំនាំនូវការសាកសួរសុខទុក្ខនិងជូនពរពី សម្ដេចប្រធានព្រឹទ្ធសភា ក្នុងឱកាសដាច់ឆ្នាំចាស់ ឆ្នាំសកល២០២៤ ឆ្លងចូលឆ្នាំថ្មីឆ្នាំ ២០២៥ ដល់ប្រជាពលរដ្ឋទូទាំងស្រុកទឹកផុស ពិសេសប្រជាពលរដ្ខ និងក្រុមប្រឹក្សាឃុំ មន្ត្រីរាជការជុំវិញឃុំទាំង៤ និងធ្វើការឈ្វេងយល់ពីសមិទ្ធផលដែលជាស្នាដៃរបស់ឃុំក្នុងឆ្នាំចាស់ ២០២៤ បញ្ហាប្រឈមនិងដំណោះស្រាយព្រមទាំងផែនការបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។ បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោក-លោកស្រីមេឃុំរួចមក ឯកឧត្តមបានសម្ដែងនូវការកោត សរសើរចំពោះការសាមគ្គីគ្នាបង្កើតបានជាសមិទ្ធផលដ៏ធំធេងសម្រាប់មូលដ្ឋានឃុំទាំង៤ និងខិតខំដោះស្រាយបញ្ហាប្រឈមដែលកើតមាន។ឯកឧត្តម បានលើកទឹក ចិត្តឱ្យលោក-លោកស្រីទាំងអស់ បន្តស្នាដៃល្អៗបន្ថែមទៀត និងចុងក្រោយ បានជម្រាបជូនពីសមិទ្ធផលធំៗ ដែលរាជរដ្ឋា ភិបាលនីតិកាលទី៧នៃរដ្ឋសភាសម្រចបាន ព្រមទាំងរំលេចជូនពីគម្រោងថវិកាថ្នាក់ក្រោមជាតិឆ្នាំ ២០២៥ ពាក់ព័ន្ធនឹងរដ្ឋបាលឃុំសង្កាត់ជូនអង្គប្រជុំ។ ចុងបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម បានជូនដល់អ្នកចូលរួមនូវថវិកាកំដរដៃផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ