លោក ជួន សុខធី បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពលោក សេង ស៊ីណា អនុប្រធាននាយកដ្ឋានព័ត៌មាន
នារសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក ជួន សុខធី អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពលោក សេង ស៊ីណា អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១:០៥ នាទីព្រឹក ក្នុងជន្មាយុ៤៥ឆ្នាំ ដោយរោគាពាធ។ សពលោក សេង ស៊ីណា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណា នុប្បទានតាម ប្រពៃណីសាសនា នៅវត្តសំរោងអណ្តែត ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕