ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាទៅលើទម្រង់ និងខ្លឹមសារនៃការកសាងសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា ទាំង៣នីតិកាល(១៩៩៩-២០១៨)

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាទៅលើទម្រង់ និងខ្លឹមសារនៃការកសាងសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា ទាំង៣នីតិកាល(១៩៩៩-២០១៨) ដោយមានការចូល រួមពីអគ្គនាយកទាំងបី និងនាយកដ្ឋានពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។