ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បាននាំយកសម្ភារៈកីឡាប៊ូលមួយប្រដាប់មាន១២គ្រាប់

រសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បាននាំយកសម្ភារៈកីឡាប៊ូលមួយប្រដាប់មាន១២គ្រាប់ តម្លៃ៩៦០ដុល្លាសហរដ្ឋអាមេរិក ជូនដល់លោកប្រធាន លោកអនុប្រធាន និងមន្ត្រី នៃការិយាល័យអប់រំ យុវជននិងកីឡា ក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង ដើម្បីបង្កើនសុខភាពដល់លោកគ្រូ អ្នកគ្រូ និងមហាជន។