ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ធាតុទាំង៧ នៃវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ធាតុទាំង៧ នៃវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលមានសិក្ខាកាមចូលរួមចំនួន៤៦នាក់ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូប៕