khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំក្រុមគ្រូពេទ្យពិនិត្យមាត់ធ្មេញ ចែកច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សម្ភារៈសិក្សានិងទូរទស្សន៍ ដល់សិស្សានុសិស្ស និងប្រគេនចង្ហាន់ព្រះសង្ឃ នៅខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយលោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យពិនិត្យមាត់ធ្មេញ ព្រមទាំងចែកច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សម្ភារៈសិក្សា និងទូរទស្សន៍ ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាកំពង់ស្វាយ រួមទាំងប្រគេនចង្ហាន់ព្រះសង្ឃក្នុងវត្តកំពង់ស្វាយ ស្ថិតនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
    ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ចំពោះទូរទស្សន៍ដែលសាលាបានទទួលនេះ គឺសម្រាប់ឱ្យកុមារ (ជាពិសេសកុមារ នៅតាមជនបទ) អាចរៀនភាសាអង់គ្លេសតាមកម្មវីធីអប់រំដែលមានជាច្រើនក្នុងប្រព័ន្ធអ៊ីនធឺណិត ដូចជា  Youtube និង តាមគេហទំព័រ E-Learning ជាច្រើនទៀត  ដែលបង្រៀនពីព្យញ្ជនៈ អនាម័យ សុខភាព វិទ្យាសាស្រ្ដជាដើម។
    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ពីរយ៉ាង ដើម្បីរួមចំណែកអភិវឌ្ឍខ្លួនផង និងប្រទេសជាតិផងនោះគឺ៖ “សុខភាព ត្រូវការអាហារូបត្ថម្ភ អប់រំត្រូវការអង់គ្លេស” ។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ