khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ៣០០គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ និងអញ្ជើញចុះសួរសុខទុក្ខអាជីវកររងគ្រោះដោយអគ្គីភ័យចំនួន ១៧គ្រួសារ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ៣០០គ្រួសារសម្រាប់៤ភូមិ គឺភូមិច្រកបង្គង ភូមិអូរយួន ភូមិស្ពានទីបី ភូមិបូសកន្ទួត ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៤គីឡូក្រាម, ស្ករស ៤គីឡូក្រាម, ទឹកដោះ ៤កំប៉ុង, ទឹកសុីរ៉ូ ២ដប ដែលសរុបជាថវិកាចំនួន ៤៩,២០០,០០០រៀល។

    បន្ទាប់មកនារសៀលថ្ងៃដដែល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទី ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនអាជីវករ ១៧គ្រួសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង នាំឲ្យខូចខាតទាំងលំនៅដ្ឋាន តូបអាជីវកម្ម បាត់បង់ទាំងសម្ភារៈ កង់ ម៉ូតូ អស់ជាច្រើនគ្រឿង។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោងជិត ១២ អាធ្រាត្រថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ អំណោយមនុស្សធម៌របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបានផ្ដល់ជូនអាជីវកររងគ្រោះទាំង១៧គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេស, ត្រីខកំប៉ុង១យួរ និងថវិកាចំនួន ១.០០០.០០០រៀល។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ