khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២៥
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋាន។

    បន្ទាប់ពីទស្សនាខ្សែវីដេអូបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៥ រួចមក ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រប់អង្គភាពទាំងអស់ ដែលបានខិតខំបំពេញការងារជូនស្ថាប័ន ដោយទទួលបានលទ្ធផលប្រកបដោយជោគជ័យ។

    បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបដល់អង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំរៀបចំសមាជព្រឹទ្ធសភា-រដ្ឋសភា បន្តផ្តល់សេវាលើមុខងារតាមដានការអនុវត្តច្បាប់ ត្រៀមរៀបចំរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៣ និងត្រៀមផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យជាតិ និងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងប្រទេសទីម័រឡេស្តេ ចូលរួមមហាសន្និបាត IPU-150 នៅប្រទេសអ៊ូសបេគីស្ថាន ព្រមទាំងត្រៀមទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់ប្រទេសរុស្ស៊ី ចិន និងប្រទេសថៃ។ ក្រៅពីនេះ ត្រូវត្រៀមរៀបចំពិធីជួបជុំមន្រ្តីក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ និងត្រៀមរៀបចំខ្សែវីដេអូសមិទ្ធផលឆ្នាំទី១ នៃព្រឹទ្ធសភានីតិកាលទី៥។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦