khmer eng
  • គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានទីតាំងស្ថិតក្នុងភូមិថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

    គួររំលឹកផងដែរថា ប្រាសាទស្រី ឬប្រាសាទព្រះគោជាតំបន់ប្រវត្តិសាស្ត្រ សាងសង់អំពីឥដ្ឋនៅចន្លោះចុងសតវត្សទី៦ និងសតវត្សទី៨ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ សម័យចេនឡា ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា (ព្រះសិវៈ) ។ នៅចំពីមុខប្រាសាទ មានរូបបដិមាព្រះគោដ៏ធំមួយ ព្រះគោនេះគេហៅថាគោនន្ទិន ។

    ជាទំនៀមទំលាប់ជារៀងរាល់ខែផល្គុននៃឆ្នាំនីមួយៗ រដ្ឋបាលស្រុកតែងតែរៀបចំពិធីបុណ្យប្រាសាទ ព្រះគោដែលមានរយៈពេល៤ថ្ងៃ ៣យប់ ដោយមានការលេងនូវល្បែងប្រជាប្រិយ ដូចជាវាយក្អម ទាញព្រ័ត្រ របាំប្រពៃណី ជាពិសេសការប្រកួតកីឡាវាយខែល ដែលជាប្រពៃណីជនជាតិដើមភាគ តិចកួយ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ