khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្តប៉ៃលិន
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។

    ពិធីនេះសំណេះសំណាលនេះ ផ្តោតសំខាន់លើការអនុវត្តតួនាទី ភារកិច្ចក្នុងការអនុវត្តច្បាប់ និងការផ្តល់សេវាសាធារណៈ រួមមាន៖
    ១.ការងារស្ថិតិប្រជាពលរដ្ឋ (សៀវភៅស្នាក់នៅ សៀវភៅ គ្រួសារ) ការផ្លាស់ចេញ-ចូល
    ២.ការងារអត្រានុកូលដ្ឋាន និងការកែតម្រូវអក្ខរាវិរុទ្ធ
    ៣.ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    ៤.ការងារមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់
    ៥.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាពមាន៧ចំណុច
    ៦.បញ្ហាផ្សេងៗ។

    អង្គពិធីប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋាបាលខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្នងការនគរបាលខេត្តប៉ៃលិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក នៃខេត្តប៉ៃលិនសរុបចំនួន២២៣នាក់…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ