khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលការបោះបង្គោលទទួលស្គាល់ការការពារទីតាំងអភិរក្សជីវចម្រុះ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោក ប៊ឹង គឹមសឹងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក លោកប្រធានការិយាល័យតំណាងមន្ទីរកសិកម្មខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលការបោះបង្គោលទទួលស្គាល់ការការពារទីតាំងអភិរក្សជីវចម្រុះ ក្នុងអូរមួយកន្លែងនៅជាប់ក្បែរវត្តជ័យទេពមង្គលអូរញរ ដែលយកបណ្ដោយប្រវែង ២០០ម៉ែត្រ និងមានទទឹង ៥០ម៉ែត្រ ជម្រៅ១០ម៉ែត្រ។ ក្នុងពិធីនេះ មន្ទីរជំនាញ និងលោកអភិបាលស្រុក បានអានលិខិតទទួលស្គាល់ពីអង្គភាពជំនាញពាក់ព័ន្ធ និងការទទួលស្គាល់ឯកភាពពីឯកឧត្ដមអភិបាលខេត្ត ជូនដល់អង្គពិធីជ្រាប។ ចុងក្រោយ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាការពារឱ្យខាងតែបាននឹងចូលរួមទប់ស្កាត់នូវឧបករណ៍ខុសច្បាប់ជាដើម។ បញ្ចប់ នៃកម្មវិធីគណៈអធិបតី ក៏បានប្រគេនគ្រឿងបរិក្ខារដល់ព្រះសង្ឃ រួមមានទឹកបរិសុទ្ធ ចំនួន១៣កេស មី ចំនួន១០កេស កូកាកូឡា ចំនួន១៣កេស បាកាស ចំនួន២កេស អង្ករ ចំនួន៦បេ ថវិកា ចំនួន៥០០ដុល្លារ និងប្រគេនស៊ីម៉ងត៍ ចំនួន១០តោន ប្រជាពលរដ្ឋដែលបានចូល ចំនួន២២០នាក់ ម្នាក់ៗទទួលបានក្រមាមួយ និងថវិកាចំនួនប្រាំពាន់រៀល។ ក្នុងកម្មវិធីនេះ ក៏មានការនិមន្តចូលរួមពីព្រះរាជាគណៈកិត្តិយស និងព្រះវិន័យធរអនុគណស្រុកមង្គលបូរីទាំងពីរគណៈ និងព្រះគ្រូចៅអធិការ លោកតា លោកយាយលោក លោកស្រីក្រុមប្រឹក្សាឃុំ មេភូមិ បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងវត្ត ជ័យទេពមង្គលអូរញរ(ហៅវត្តអរញរ) ភូមិអូរញរ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ