khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងឡើងអាគារថ្មីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នៅថ្ងៃពុធ ទី ១៦ ខែមេសា ឆ្នាំ២០២៥  ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្ដម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងឡើងអាគារថ្មីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះក៏មាន ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំង មន្រ្តីរាជការចំណុះរដ្ឋបាលក្រុងនិងលោកយាយ លោកតាយ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីនេះមានជូន មី ភេសជ្ជៈ និងថវិកាមួយចំនួនដល់កងកម្លាំងទាំងបីឈរជើងចំណុះអោយក្រុង និងលោកយាយ លោកតា ទទួលបានសារ៉ុង១ ក្រម៉ា១ និងថវិកា ២មុឺនរៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម