khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  បានអញ្ជើញចូលរួមរលែកទុក្ខគ្រួសារសព លោក ស្លេះ ពេជ្រ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ២ បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព លោក ស្លេះ ពេជ្រ ស្ថិតក្នុងភូមិរកាលើ សង្កាត់សំបួរមាស ខេត្តកំពង់ចាម ដែលទទួលមរណ:ភាពនៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ ចោលកូនជាទីស្រឡាញ់ទាំងពីរដែលកំពុងកំព្រាម្តាយហើយត្រូវបាត់បង់ឪពុកថែមទៀត ។

    គូសបញ្ជាក់ផងដែរថា លោក ស្លេះ ពេជ្រ ជាពោះម៉ាយ ហើយត្រូវចិញ្ចឹមកូនៗពីរនាក់តាំងតែពីតូចរហូតធ្លាក់ខ្លួនមានជម្ងឺធ្ងន់ធ្ងរ ។ ឥឡូវនេះបានលាកូនទាំងពីរដ៏សែនកំសត់ដោយគ្មានថ្ងៃត្រឡប់វិញ។

    ដោយក្តីអាណិតចំពោះក្មួយទាំងពីរឯកឧត្តម បានឧបត្ថមថវិកាចំនួន១០០ដុល្លាដើម្បីរៀបចំប្រើប្រាស់ក្នុងពិធីបុណ្យសព ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម