khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សសាលាសេហ្វ ហេវ៉ិន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សសាលាសេហ្វ ហេវ៉ិន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងកម្មវិធីនេះ ឯកឧត្ដម បានថ្លែងអំណរគុណដល់លោក អ៊ិន ជំនោរ នាយកអង្គការកម្ពុជា នៃក្ដីសង្ឃឹម និងជានាយកសាលាសេហ្វ ហេវ៉ិន ដែលបានរៀបចំកម្មវិធី និងផ្ដល់កិត្តិយសក្នុងការសំណេះសំណាលសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សស្នាក់នៅក្នុងសាលា និងមានអាហារសាមគ្គី។ ក្នុងនេះមានការអញ្ជើញចូលរួមពី ឧត្ដមសេនីយ៍ឯក អឿម សំអាត អតីតនាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទ បច្ចុប្បន្ននាយទាហានបំរុង ឧត្ដមសេនីយ៍ត្រី ហ៊ាង រតន៍ នាយសេនាធិការរង យោធភូមិភាគទី៥ លោកស្រី វរសេនីយ៍ឯក អៀង ច័ន្ទធី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបងផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម