khmer eng
  • សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ ឯកឧត្តម ញ៉ូវ សុង សមាជិកគណៈកម្មការាទី២ និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត។ សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ សមិទ្ធផលទាំងអស់នេះក៏មិនអាចកើតមានឡើងបានទេបើប្រទេសមានសង្គ្រាម ។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល និងរីកដុះដាលដោយសមិទ្ធផលសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការកសាងសមិទ្ធផលនានាគឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ និងបានឆ្លុះបញ្ចាំងផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបន្តអភិវឌ្ឍទៅមុខជានិច្ច។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម