khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤បានរៀបចំកម្មវិធីប្រគល់ឯកសណ្ឋាន និងសម្ភារៈជូនដល់ប្រជាការពារភូមិជាប់ព្រំដែនចំនួន៥ រួមមានភូមិតេជោភ្នំឆ័ត្រ ភូមិចំការគ ភូមិល្បើកស្វាយ នៃឃុំស្វាយចេក និងភូមិបឹងស្នោ ភូមិចក់ពួក នៃឃុំស្លក្រាម ក្រោម
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុកស្វាយចេក បានរៀបចំកម្មវិធីប្រគល់ឯកសណ្ឋាន និងសម្ភារៈជូនដល់ប្រជាការពារភូមិជាប់ព្រំដែនចំនួន៥ រួមមានភូមិតេជោភ្នំឆ័ត្រ ភូមិចំការគ ភូមិល្បើកស្វាយ នៃឃុំស្វាយចេក និងភូមិបឹងស្នោ ភូមិចក់ពួក នៃឃុំស្លក្រាម ក្រោមអធិបតីភាពឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីលោក រ៉ែម វីរៈ ស្នងការរងនគរបាលខេត្ដ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្ដិ អភិបាលស្រុក បានជូនឯកសណ្ឋាន ៦៥ កំប្លេរ( ខោ អាវ មួក ខ្សែក្រវ៉ាត់) អាយកូម ៤៥ គ្រឿងនិង ដំបងភ្លើងចរាចរណ៍ ២០ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម