khmer eng
  • ឯកឧត្តម អាយ ខន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយគណៈបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកោះកុង
     
    ចែករំលែក ៖

    ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងអមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយគណៈបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកោះកុង រួមមាន៖ ស្នងការនគរបាលខេត្ត វរសេនាតូចលេខ៣៣៧ ផ្នែកសឹករងមណ្ឌលសីមា វរសេនាតូចការពារព្រំដែនគោកលេខ៨២៧ និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងបានជម្រាបជូនអំពីសមិទ្ធិផលការងារបស់ព្រឹទ្ធសភាពីដើមនីតិកាល រហូតដល់បច្ចុប្បន្ន ដោយមានការលើកទឹកចិត្តកងកំលាំងការពារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានឧបត្ថម្ភជាថវិកាចំនួន១០លានរៀល ដល់អង្គភាពទាំង៥ ក្នុងមួយអង្គភាពទទួលបានចំនួន២លានរៀលផងដែរ ដែលស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម