khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំពង្រ ឃុំស្វាយជ្រុំ និងស្មៀនឃុំ នៃស្រុករលាប្អៀរ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំពង្រ និងឃុំស្វាយជ្រុំ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុបចំនួន២៨នាក់។
    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅសាលាឃុំពង្រ និងនៅសាលាឃុំស្វាយជ្រុំ ដែលមានគោលបំណងសំខាន់ចំនួន២គឺ៖ទី១.ដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន។ ទី២.ដើម្បីជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
    ក្នុងឱកាសនេះផងដែរ លោកជំទាវ មាន សំអាន បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក …។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម