khmer eng
  • លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ អញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៦២១គ្រួសារ នៅខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណ:កម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញអមដំណេីរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៦២១គ្រួសារ (ក្នុងនោះមកពីស្រុកស្អាងចំនួន១០០គ្រួសារ ស្រុកកោះធំចំនួន៤២១គ្រួសារ ​និងក្រុងសំពៅពូនចំនួន១០០គ្រួសារ) ស្ថិតនៅកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល។

    អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រគល់ជូនគ្រួសារនីមួយៗ រួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៉ីវ៦ដប ទឹកត្រី៦ដប ប្រេងឆា១ដប ភេសជ្ជៈបាកាស៦កំប៉ុង សាប៊ូកក់សក់ម៉ាកក្លិន ២ដប ឃីត(សារុង ក្រមា មុង ភួយ)១កញ្ចប់ នំប៉័ងផ្អែម១ដើម ទឹកបរិសុទ្ធ១ដប និងថវិកា៥ម៉ឺនរៀល។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម