khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្មារតីសាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព ដែលបានមកដោយលំបាក តាមរយៈការធ្វើពលីកម្មរបស់សម្តេចតេជោ
     
    ចែករំលែក ៖

    ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សៀម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំនួន៩៨០នាក់ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តរក្សាស្មារតីសាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព ដែលបានមកដោយលំបាក តាមរយៈការធ្វើពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារឯករាជ្យភាព អធិតេយ្យជាតិ បូរណភាពដែនដី វិបុលភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ប្រកបដោយសេចក្តីនឹករលឹក ព្រមទាំងបានរំលឹកអំពីប្រវត្តិនៃការឈ្លានពាន និងចង់បានទឹកដីកម្ពុជា តាំងពីសម័យមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
    ជាមួយគ្នានោះ អង្គពិធីទាំងមូល ក៏បានសម្តែងនូវការអបអរសាទរជាមួយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ និងក្រោមការប្រតិបត្តិរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះលទ្ធផលយ៉ាងត្រចះត្រចង់ នៃការចរចារបទឈប់បាញ់រវាងកងទ័ពថៃជាមួយកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
    ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានក្រុម បានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីភាពរបស់បងប្អូនប្រជាជនយើង ដែលបានចូលរួមគាំទ្រជាសម្ភារៈ ស្បៀងអាហារ និងថវិកា ដល់បងប្អូនជនភៀសសឹក និងវីរៈកងទ័ពយើង ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យកម្ពុជាពីការឈ្លានពានពីបរទេស។
    ឯកឧត្តមប្រធានក្រុម បានលើកឡើងអំពី ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបានគប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស ធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ទើបបណ្តាលឱ្យមានការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឱ្យមានការរៀបចំឯកសារគិតិយុត្តិពាក់ព័ន្ធនឹងការដកសញ្ញាតិ ក្នុងការលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិនិងរក្សាគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម