khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញនាំយកអំណោយជូនកងពលតូចអន្តរាគមន៍លេខ៨ និងទីបញ្ជាការអន្តរាគមន៍ទួល៩៥ ព្រមទាំងអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តររាគមន៍លេខ៨ និងទីបញ្ជាការអន្តរាគមន៍ទួល៩៥នៅក្នុងបរិវេណសាលាខេត្តសៀមរាប និងបានចុះសាកសួរសុខទុក្ខ វីរយុទ្ធជនរងរបួសចំនួន ៣0នាក់ ក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
    ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងប្រសិទ្ធពរជ័យរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលស្នាមរបួសបង្កឡើងដោយសកម្មភាពឈ្លានពានយ៉ាងគឃ្លើនព្រៃផ្សៃថោកទាបរបស់កងទ័ពថៃ មកលើបូរណភាព ដែនដីកម្ពុជា។
    ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងសម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហាន មោះមុតរបស់វីរយុទ្ធជន ដែលបាននិងកំពុងលះបង់កម្លាំងកាយ-ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនៈ ត្រ័យ គុណកែវទាំងបី  សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនដល់វីរយុទ្ធដែលរងរបួសសូមឱ្យបានឆាប់ជាសះស្បើយ និងវីរយុទ្ធជនក្នុងសមរភូមិជួរមុខដ៏អង់អាចក្លាហាននៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយឱ្យខាងតែបាន។
    ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូព្រឹទ្ធសភា តំណាងអង្គភាពទាំងពីរ និងវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាល បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏បរិសុទ្ធថ្លៃ ថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស និងប្តេជ្ញាដាច់ខាតវាយឱ្យបរាជ័យរាល់ការការប៉ុនប៉ងរំលោភឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា៕

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម