khmer eng
  • លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាប្រធានក្រុមការងារចលនាស្ត្រី និងកិច្ចការច្បាប់ក្រុងសំពៅពូន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សួស សារ៉ាម សមាជិកាព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារចលនាស្ត្រី និងកិច្ចការច្បាប់ក្រុងសំពៅពូន។
    ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងបានថ្លែងអំណរគុណ នូវស្មារតីសាមគ្គីភាពខ្ពស់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងឆន្ទៈគាំទ្រ ជឿជាក់លើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល  និងវីរកងទ័ពជួរមុខ។
    នៅក្នុងជំនួបនោះ លោកជំទាវបណ្ឌិត និងក្រុមការងារ  បានផ្តល់មតិយោបល់ ជួយសម្របសម្រួល និងជួយដោះស្រាយទាក់ទងនឹងការផ្តល់សេវាផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ ដូចជា៖
      +ការជួយសម្របសម្រួល ដើម្បីរកសាលារៀនឱ្យកូនចៅរបស់ពលករទាំងនោះបានបន្តការសិក្សាជាបន្តទៀត
      +ជួយរកការងារនៅក្នុងប្រទេសកម្ពុជា ជូនដល់បងប្អូនពលករ ក្រោយពីបានវិលត្រលប់មកពីប្រទេសថៃ
      +ជួយសម្របសម្រួលធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនពលករ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬបាត់ ឬខូច ឬទើបគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ​។​
    ក្រោយពីបានសំណេះសំណាល លោកជំទាវបណ្ឌិត និងក្រុមការងារ ក៏បានជួយឧបត្ថម្ភសម្ភារៈ និងថវិកាផ្ទាល់ខ្លួនមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលបានវិលត្រលប់ពីប្រទេសថៃវិញ ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម