khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលីជីវិតលើសមរភូមិជាមួយសៀមឈ្លានពាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី១០  ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពវីរជនការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសង្គ្រាមឈ្លានពានរបស់សៀម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ចំនួន៣គ្រួសារ រួមមាន ១-សពលោក ពេជ ង៉ោល នៅភូមិរំពុះ ឃុំមានជ័យ ២-សពលោក ញាត ឈីន  នៅភូមិបឹង ឃុំមានរិទ្ធ និង៣-សពលោក ចាប ថី  នៅភូមិព្រៃជ័រ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
    ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមបណ្ឌិតប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨  ក៏បាននាំនូវពាក្យផ្ដាំផ្ញើ សួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសពចំពោះការបាត់បង់ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។
    ក្នុងខណៈពេលដ៏សោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមសម្តែងនូវសេចក្តីសង្វេគក្រៃលែងក្នុងការបាត់បង់អាយុជីវិតរបស់វីរកងទ័ព ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
    ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
    ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨  បាននាំយកសម្ភារ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារសពទាំងបីផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម