khmer eng
  • លោកជំទាវ ម៉ាណ ណាវី អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់អាហារ សម្ភារៈ​ប្រើប្រាស់ជូនវីរយុទ្ធជនរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ ភរិយាឯកឧត្តមនៅតាមក្រសួងនានាមួយចំនួន បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់អាហារ សម្ភារៈប្រើប្រាស់មួយចំនួនជូនវីរយុទ្ធជនរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) និងមន្ទីរពេទ្យសូវៀតចំនួន១៦នាក់ ក្នុងម្នាក់ទទួលបាន ថវិកាចំនួន ៤៧០,០០០រៀល (៤៧មុឺនរៀល) និងកញ្ចប់សម្រាប់អាហារ ព្រមទាំងសម្ភារៈ​ប្រើប្រាស់មួយចំនួនផងដែរ។​
    សូមបញ្ជាក់ផងដែរ ថវិកាដែលបានយកជូនវីរយុទ្ធជនរងរបួសគឺទទួលបានមកពី Islamic Center of Santa Ana នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក តាមរយៈសមាគមអភិវឌ្ឍន៍នារីអ៉ិស្លាមកម្ពុជា និងលោកជំទាវ ម៉ាណ ណាវី​ លោកជំទាវអមដំណើរផងដែរ។

    ប្រភព៖ ក្រុមជំនួយការ​លោកជំទាវ ម៉ាណ ណាវី​
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម