khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាអញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក សម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ  គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជនភៀសសឹកកំពុងសម្រាកព្យាបាលជំងឺ   និងសម្រាលកូន សរុបចំនួន៥៨នាក់ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។
    ឆ្លៀតឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់
    សម្តេចអគ្គសេនាបតីតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ជូនដល់បងប្អូនជនភៀសសឹក ដែលបាននិងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាព ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អ និងបានត្រឡប់ទៅផ្ទះវិញ។
    ជាមួយគ្នានេះ លោកជំទាវបានជម្រាបជូនបងប្អូនជនភៀសសឹកចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងឈរជើងនៅតាមសមរភូមិមុខ តស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។
    ក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួនជូនដល់មណ្ឌលសុខភាព និងជនភៀសសឹកដែលកំពុងសម្រាកព្យាបាលផងដែរ ដែលជាសក្ខីភាពបង្ហាញពីមនោសញ្ចេតនា រួមសុខ រួមទុក្ខជាមួយបងប្អូនជនភៀសសឹក…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
    thumbnail
     
    លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ