khmer eng
  • លោកជំទាវ ម៉ាណ ណាវី អញ្ជើញ​នាំយកថវិកាជូនដល់វីរកងទ័ព និងសួរសុខទុក្ខគ្រួសារនៃសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ(ទីន រ៉សេត)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី ហាណាន លី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការជូនវីរកងទ័ព និងចូលរួមរំលែកទុក្ខគ្រួសារនៃសពដែលបានពលីជីវិតនៅក្នុងសមរភូមិ។​ ការប្រគល់ជូននេះមានពីរទីតាំងផ្សេងគ្នាទីតាំងទី១ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្រគល់ជូនថវិកា និងកញ្ចប់អាហារទៅកាន់វីរកងទ័ព ចំនួន២រូប ដែលឈរជើងនៅមុំបី និងប្រាសាទព្រះវិហារ កំពុងសម្រាកព្យាបាលនៅស្រុកកំណើត ក្នុងមួយនាក់ទទួលបានថវិកាចំនួន ៤៥០,០០០រៀល និងមី១កេស កញ្ចប់សម្រាប់អាហារ ព្រមទាំងសម្ភារៈ ប្រើប្រាស់មួយចំនួន និង២រូបផ្សេងទៀតដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នា ក៏បានផ្តល់ជូនមួយនាក់ ១០,០០០រៀលផងដែរ ចំណែកទីតាំងទី២ លោកជំទាវបានបន្តទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខនៃគ្រួសារសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ(ទីន រ៉សេត)​ដែលបានពលី និងបានប្រគល់ជូនថវិកាទៅកាន់គ្រួសារនៃសពចំនួន១,១០០,០០០រៀល និង មី១កេស កញ្ចប់សម្រាប់អាហារ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដែលស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

    សូមបញ្ជាក់ផងដែរ ថវិកាដែលបានយកជូនកងទ័ព គឺទទួលបានមកពី Islamic Center of Santa Ana នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក តាមរយៈសមាគមអភិវឌ្ឍន៍នារីអ៉ិស្លាមកម្ពុជា និងលោកជំទាវ ម៉ាណ ណាវី លោកស្រី ហាណាន លី ផងដែរ។​

    ប្រភព៖ ក្រុមជំនួយការ​លោកជំទាវ ម៉ាណ ណាវី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម