khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា និងសភាពាណិជ្ជកម្មបរទេសនៅកម្ពុជា ស្វែងយល់ពីស្ថានភាពជនភៀសសឹក នៅវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងតំណាងសភាពាណិជ្ជកម្មបរទេសមួយចំនួនរួមមានសភាពាណិជ្ជកម្មអាម៉េរិក អឺរ៉ុប អូស្រ្តាលី ឥណ្ឌា ហ្វ៊ីលីពីន សិង្ហបុរី និងក្រុមហ៊ុនឯកជនមួយចំនួនទៀត ជួបជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានពីកងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ រយៈពេលជាងមួយខែកន្លងមកនេះ ពួកគាត់បានចាកចោលផ្ទះសម្បែង និងសត្វចិញ្ចឹមរបស់ពួកគាត់ ជាមួយនឹងការបង្ហាញអារម្មណ៍ចង់ត្រឡប់ទៅផ្ទះវិញ ដោយសង្ឃឹមថាស្ថានភាពតាមព្រំដែននឹងវិលមកសភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ ដោយសារថ្នាក់ដឹកនាំ មានភាពចាស់ទុំ និងភាពអត់ធ្មត់ខ្ពស់ ក្នុងដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ។
    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា រួមមានសាច់ក្រក ដំណាប់ស្វាយ កាហ្វេ ដែលជាផលិតផលក្នុងស្រុក ព្រមទាំងសម្លៀកបំពាក់ ម៉ាស់ វិទ្យុទាក់ទង និងម៉ូតូមួយគ្រឿង ដើម្បីចែកជូន បងប្អូនកងទ័ពនៅកងពលលេខ១ឈរជើងនៅតាថាវ កម្លាំងផ្នែកសឹករងឆែបឈរជើងនៅសមរភូមិបុស្សស្បូវជាំតែ និងបងប្អូនជនភៀសសឹកនៅវត្តពោធិ៍ ៥០០០ដើម។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
    thumbnail
     
    លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ